អម្បាញ់មិញ​នេះ​ ក្រសួង​សុខាភិបាល​ទើប​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ករណី​រក​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​ចំនួន​ ៦ករណី ក្នុង​នោះ ៥ករណី​នៅ​រាជធានី​ភ្នំពេញ​ និង​១ករណី​នៅ​ខេត្ត​ព្រះសីហនុ​។ គិត​មក​ទល់​ពេល​នេះ កម្ពុជា​មាន​ករណី​ស្លាប់​ដោយ​កូវីដ-១៩ ចំនួន ៨៨នាក់។



ករណី​ស្លាប់​ទាំង​ ៦​ថ្មី​នេះ​រួម​មាន អត្តសញ្ញាណ កាល​បរិច្ឆេទ​ចូល​មន្ទីរ​ពេទ្យ កាល​បរិច្ឆេទ​ស្លាប់ និង​មូលហេតុ​ស្លាប់​ដូច​ត​ទៅ៖​


១.​ បុរស​ជនជាតិ​ខ្មែរ វ័យ​៣៧​ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។


កាល​បរិច្ឆេទ​ចូល​មន្ទីរ​ពេទ្យ​: ២៤ មេសា​ ២០២១

កាល​បរិច្ឆេទ​ស្លាប់​: ២៧ មេសា​ ២០២១ ម៉ោង​ ០៧:៥០ ព្រឹក​

មូលហេតុ​ស្លាប់​: កូវីដ​-១៩ រួម​ជា​មួយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​​បេ​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ​។

២.​ ស្ត្រី​ជនជាតិ​ខ្មែរ វ័យ​៦៨ មាន​ទី​លំនៅ​សង្កាត់​ស្ទឹងមានជ័យ​​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។


កាល​បរិច្ឆេទ​ចូល​មន្ទីរ​ពេទ្យ​: ២៧ មេសា​ ២០២១ ម៉ោង​ ១១:៣០ ​ព្រឹក

កាល​បរិច្ឆេទ​ស្លាប់​: ២៧ មេសា​ ២០២១ ម៉ោង​ ១១:៥០​ព្រឹក​

មូលហេតុ​ស្លាប់​: កូវីដ​-១៩​។

៣.​ បុរស​ជនជាតិ​ខ្មែរ វ័យ​៦១​ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​ស្ទឹងមានជ័យ​​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។


កាល​បរិច្ឆេទ​ចូល​មន្ទីរ​ពេទ្យ​: ២២ មេសា​ ២០២១ ម៉ោង ១៣:០០

កាល​បរិច្ឆេទ​ស្លាប់​: ២៧ មេសា​ ២០២១ ម៉ោង​ ១៧:៤០​

មូលហេតុ​ស្លាប់​: កូវីដ​-១៩ រួម​ជា​មួយ​ជំងឺ​​លើស​សម្ពាធ​ឈាម​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ​។

៤.​ ស្ត្រី​ជនជាតិ​ខ្មែរ វ័យ​៥១ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​ផ្សារដេប៉ូ២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។


កាល​បរិច្ឆេទ​ចូល​មន្ទីរ​ពេទ្យ​: ២០ មេសា​ ២០២១

កាល​បរិច្ឆេទ​ស្លាប់​: ២៣ មេសា​ ២០២១ ម៉ោង​ ១៩:០៨​

មូលហេតុ​ស្លាប់​: កូវីដ​-១៩។

៥.​ បុរស​ជនជាតិ​ខ្មែរ វ័យ​៨០​ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​ផ្សារថ្មី៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។


កាល​បរិច្ឆេទ​ចូល​មន្ទីរ​ពេទ្យ​: ២៧ មេសា​ ២០២១ ម៉ោង ១៦:០០

កាល​បរិច្ឆេទ​ស្លាប់​: ២៧ មេសា​ ២០២១ ម៉ោង​ ១៦:៣០​

មូលហេតុ​ស្លាប់​: កូវីដ​-១៩ រួម​ជា​មួយ​ជំងឺ​លើស​សម្ពាធ​ឈាម​ និង​ជំងឺ​ត្បៀត​ទង​សួត​រ៉ាំ​រ៉ៃ​ (BPCO) ប្រចាំ​កាយ។

៦.​ បុរស​ជនជាតិ​ខ្មែរ វ័យ​៩៣​ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។


កាល​បរិច្ឆេទ​ចូល​មន្ទីរ​ពេទ្យ​: ២៥ មេសា​ ២០២១ ម៉ោង ៨:៣០ ព្រឹក

កាល​បរិច្ឆេទ​ស្លាប់​: ២៨ មេសា​ ២០២១ ម៉ោង​ ៨:៥៥​ ព្រឹក

មូលហេតុ​ស្លាប់​: កូវីដ​-១៩​។