ទន្ទឹមនឹងការប្រកាសចំនួនអ្នកឆ្លងដ៏ខ្ពស់បំផុត មិនធ្លាប់មានហើយនោះ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី ២៨ មេសា ២០២១ នេះ មានចំនួនអ្នកជាសះស្បើយបន្ថែមទៀតរហូតដល់ចំនួន ៩៩៤នាក់ឯណោះ ដែលជាចំនួនជាសះស្បើយដ៏ច្រើនក្នុងមួយថ្ងៃ ។

តាមទិន្នន័យថ្មី ចេញដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានឱ្យដឹងនៅថ្ងៃទី ២៨ មេសា ឆ្នាំ ២០២១ នេះថា ប្រទេសកម្ពុជា បានរកឃើញអត្រាអ្នកឆ្លងថ្មី រហូតដល់ចំនួន ៦៩៨នាក់ ត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលនៅតែជាកំណើនអ្នកឆ្លងថ្មីដ៏ច្រើន បើធៀបនឹងថ្ងៃទី ២៧ មេសា ២០២១ មានចំនួនអ្នកឆ្លង ៥០៨ នាក់ ។ ចំនួនអ្នកឆ្លងសរុបនៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ កើនដល ១១២១០ នាក់ហើយ ៕