ក្រុមហ៊ុន​អាកាស​ចរណ៍វៀតណាមមួយឈ្មោះ​ថា​ TST Tourist បាន​ប្រកាស​បង្ហើប​ពី​ដំណឹង​បើក​ដំណើការ​ សេវាកម្ម​ថ្មី​ជួលឧទ្ធម្ភាគចក្រ ​ជិះ​លេងដើម្បី​ឲ្យ​ទស្សនា​ទិដ្ឋភាព​​ទីក្រុង​ពីលើ​អាកាស​។

យោង​តាម​ប្រភព​ព័ត៌មាន​​បង្ហាញថា សេវាកម្ម​របស់ក្រុមហ៊ុន​វៀតណាម​នេះ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២៩ ខែមេសា​ឆ្នាំ ២០២២ នៅ​ក្នុង​ទីក្រុង​សៃហ្គន ដោយ​​តម្លៃ​​ក្នុង​ម្នាក់​គឹ ១៧៧ ដុល្លារ​។ ចំពោះ​​​ទីតាំង​សម្រាប់​ភ្ញៀវ​ចង់​​​ឡើង​ជិះមានពីរ​កន្លែង​គឺ អាកាសយានដ្ឋាន​អន្តរជាតិ​ Tan Son Nhat និង​អគារ​ពេទ្យទាហាន​នៃ​​ក្រសួង​មហាផ្ទៃ​វៀតណាម។

សេវាកម្ម​នេះ​នឹង​ប្រើប្រាស់​​ប្រភេទឧទ្ធម្ភាគចក្រខ្នាតធំ​ម៉ូឌែល​ AW-189 ​ផ្ទុក​អ្នក​ដំណើរ​ម្ដង​បាន ១៦ នាក់​មាន​ភីឡុត​(អ្នក​បើក​) ទទួលខុសត្រូវ​ដោយ​ក្រុមហ៊ុន TST Tourist ខណៈ​ដែល​តម្លៃ​ខាង​លើ​នោះ​គិត​ក្នុង​រយៈពេល​ចាប់ពី ៣០ នាទី​ ទៅមួយម៉ោង​គត់​៕

កុំភ្លេច! បើទៅលេង​វៀតណាមទិញសំបុត្រ​ជួលឧទ្ធម្ភាគចក្រ​ ជិះ​លេង​!