ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៤-១០ ខែឧសភា ឆ្នាំ២០២២ ក្រសួងបានបញ្ជាក់ថាក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប (ឥណ្ឌា) ហើយ អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១.តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C

  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះកន្លែងខ្លះក៏អាចមានភ្លៀងខ្លាំង។

២.តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C

  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣.តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣៤ °C

  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕