ប្រធាន​អវកាស​របស់​វិមាន​ក្រឹមឡាំង​បាន​បាញ់​បង្ហោះ​យាន​សម្ងាត់​យោធា​ចូល​ក្នុង​គន្លង​ជុំវិញ​ផែនដី​ដោយ​ប្រើ​គ្រាប់​មីសុីល Angara 1.2 ថ្មី​របស់​រុស្ស៊ី។

ការបាញ់បង្ហោះនេះបានធ្វើឡើងនៅឯ Plesetsk Cosmodrome ក្នុងទីក្រុង Mirny ក្នុងតំបន់ Arkhangelsk Oblast ភាគពាយ័ព្យ ប្រទេសរុស្សី កាលពីថ្ងៃសុក្រសប្តាហ៍មុន។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី (MoD) យានអវកាសដែលមានឈ្មោះថា "អ្នកប្រយុទ្ធ" ត្រូវបានគេបាញ់បង្ហោះទៅគន្លងជុំវិញផែនដី។

បើតាមការសន្និដ្ឋានពីអ្នកជំនាញ យាន​ដែលរុស្សីបានបាញ់ដោយប្រើគ្រាប់មីសុីល Angara 1.2 នេះ ទំនង​ជា​ប្រព័ន្ធ​ផ្កាយរណប​យោធា ដែលជា​រ៉ាដា​សម្ងាត់​កំពូល​សម្រាប់​ប្រើ​ក្នុង​សង្រ្គាម​នៅក្នុងប្រទេស​អ៊ុយក្រែន៕