មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយដោយបង្កប់ន័យថា ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសខ្លួន អាចបញ្ចប់ទៅបាន លុះត្រាតែមេដឹកនាំរុស្សី លោក ពូទីន ស្លាប់។

Kyrylo Budanov ប្រធានផ្នែកស៊ើបការណ៍ការពារជាតិអ៊ុយក្រែនបាននិយាយជាមួយសារព័ត៍មាន The New Voice of Ukraine នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ថា វាទំនងខ្លាំងណាស់ដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននឹងបណ្តាលឱ្យលោកពូទីនបាត់បង់ជីវិត ហើយបានសង្កត់ធ្ងន់ថា ជ័យជម្នះរបស់ប្រទេសលោកត្រូវបានធានា។ លោក Budanov បានបន្តថា "កុំបារម្ភអីអ៊ុយក្រែននឹងឈ្នះសង្គ្រាមនេះ" ។

លោក Budanov មិនបានបកស្រាយបន្ថែមថា ពូទីន អាចត្រូវបានសម្លាប់ តាមរយៈសកម្មភាពដែលបានគ្រោងទុកដោយយោធាអ៊ុយក្រែន ឬជាលទ្ធផលនៃផែនការពីខាងក្នុងរដ្ឋាភិបាលរុស្ស៊ី ដូចដែលមានពាក្យចចាមអារ៉ាមនាពេលកន្លងមក៕