​«​គាត់​បាន​និយាយ​ថា​យើង​មក​នេះ​គឺ​ដើម្បី​ជាតិ​ចឹង​អ្វី​ដែរ​យើង​ធ្វើ​ត្រូវ​គិត​ថា​ដើម្បី​ជាតិ​នឹង​ដើម្បី​ប្រជាជន​ដែរ​ពួកគាត់​រំពឹង​លើ​យើង​ ទាំងអស់​គ្នា​ហើយ​មិន​ធ្វើ​ឲ្យ​ពួកគាត់​អស់​សង្ឃឹម​លើ​ពួក​យើង​ជា​ដាច់​ខាត»។ ​នេះ​ជា​សម្ដី​លោក Honda អ្នក​ចាត់​ការ​ក្រុម​គោព្រៃ​ជំទង់​បាន​​និយាយ​ទៅ​កាន់​កីឡាករ​យុវជន​ក្រោម​២៣​ឆ្នាំ​កម្ពុជា​ សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ឡាវ វេលា​ម៉ោង​៤​​បន្តិច​ទៀត​នេះ។

​ក្រុម​​យុវជន​ក្រោម​២៣​ឆ្នាំ​កម្ពុជា នឹង​បើ​ក​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ដំបូង​ទល់​ក្រុម​យុវជន​ឡាវ ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល B ​ហើយ​ពិត​ណាស់​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ត្រូវ​ការ​ពិន្ទុ​ដូច​គ្នា។ ខណៈ​ក្រុម​ឡាវ ពួក​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​មែនទែន​នៅ​វគ្គ​​នៅ​ដើម​វគ្គ​ទី​១ ពិសេស​ពួក​គេ​នាំ​មុខ​ ក្រុម​យុវជន​សិង្ហបុរី ២-០ រហូត​ដល់​ចុង​ម៉ោង​ទើប​ភ្លាត់​ឲ្យ​ក្រុម​សិង្ហបុរី​តាម​បាន​ស្មើ​ទាំង​មិន​គួរឲ្យ​ជឿ។

​យ៉ាង​ណា​ការ​ប្រកួត​នេះ​កីឡាករ​កម្ពុជា​ និង​គ្រូ​បង្វឹក​សុទ្ធ​តែ​ បាន​ដាក់​ចិត្ត​ដាក់​កាយ​​ក្នុង​ការ​ប្រឹងប្រែង​​ស្វែង​រក​លទ្ធផល​​ល្អ​ណា​មួយ​ជូន​ជាតិ​៕ ​​