នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​០៩ ខែ​ឧសភា​ ឆ្នាំ​២០២២នេះ​ ឯកឧត្ដម ប្រាក់ សារ៉ាត់ អភិបាល​នៃ​គណៈអភិបាល​រង​ខេត្ត​កណ្ដាល​ រួម​ជា​មួយ​ឯកឧត្ដម​ ដានី​ ចេតនា​ អគ្គនាយក​ដ្ឋាន​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ឯកឧត្តម​ ម៉ៅ ហាក់​ អនុ​ប្រធាន​គណកម្មាការ​បឹងទន្លេសាប​ រួម​ជា​មួយ​មន្ទីរ​អង្គភាព​ជំនាញ​ ពាក់ព័ន្ធ​ក្នុង​ខេត្តកណ្ដាល​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ករណី​បាក់​ស្រុត​ច្រាំង​មាត់​ស្ទឹងព្រែកត្នោត​ ចាប់​ពីស្ពាន​ថ្ម​តាខ្មៅ​ រហូត​ដល់​ វិហារ​លោកតា​ សា​ ថៃ​ជឺ​ ដែល​មាន​ប្រវែង​ ២១០ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​សង្កាត់តាខ្មៅ​ ក្នុង​ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​ ដែល​បណ្ដាល​មក​ពី​​ស្ថានភាព​ទឹកហូរ​ច្រុះ​​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរព័ត៌មានខេត្តកណ្តាល​ ល្ងាច​នេះ​។

បន្ទាប់​ពី​បាន​ចុះ​ពិនិត្យ​ និង​សិក្សា​មើល​ទីតាំង​ដែល​បាក់​ស្រុត​មាត់​ស្ទឹង​តាខ្មៅ​រួម​ ឯក​ឧត្ដម​អភិបាលរងខេត្ត​ និង​ក្រុមការងារ​ បាន​បន្ត​ចុះ​ពិនិត្យ​មើល​ទីកន្លែង​ទឹកហូរ​ ដែល​ជា​ចរន្តនៃ​លំហូរ​ទឹក ស្ថិត​នៅ​ភូមិស្ទឹង​ជ្រៅ​ សង្កាត់​ដើមមៀន​ ខេត្ត​កណ្ដាល​៕