ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយចំៗថា បិសាចបានចាប់កំណើតជាថ្មី អស់រយៈពេល ៧៧ឆ្នាំបន្ទាប់ពីពួកណាស៊ីត្រូវបានកម្ចាត់នៅអឺរ៉ុប។

ថ្ងៃ ៨ ឧសភា ជាថ្ងៃដ៏មានាសារសំខាន់ដែលបង្ហាញពីការចុះចាញ់របស់កងកម្លាំងអាល្លឺម៉ង់ និងបានបញ្ចប់សង្រ្គាមលោកលើកទី២នៅអឺរ៉ុប។ ប៉ុន្តែលោក Zelensky បាននិយាយថា សព្វថ្ងៃនេះ អឺរ៉ុបកំពុងជួបសង្រ្គាមម្តងទៀត ខណៈដែលពួកបិសាចបានវិលត្រឡប់មកវិញ ក្នុងឯកសណ្ឋានផ្សេងគ្នា ក្រោមពាក្យស្លោកផ្សេងៗគ្នា ប៉ុន្តែពួកគេមានគោលបំណងដូចគ្នា។

មេដឹកនាំអ៊ុយក្រែន បានថ្លែងនៅមុខលំនៅដ្ឋានមួយដែលត្រូវបានទម្លាក់គ្រាប់បែកនៅ Borodyanka ដែលជាតំបន់ជាយក្រុង គៀវ។ តំបន់មួយនេះ មានការប៉ះទង្គិចគ្នាផងដែរ មុនពេលដែលទាហានរុស្ស៊ីដកខ្លួនចេញ៕