នៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះគឺជាការចាប់ផ្តើមនូវរដូវវស្សាជារួមទូទាំង ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២២នេះ។ បើតាមការជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចាប់ផ្តើមរដូវវស្សាភ្លាមប្រទេសកម្ពុជាក៏ ទទួលរងនូវឥទ្ធិពលពីខ្យល់មូសុងនិរីតីផងដែរ ដោយស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១. តំបន់ទំនាបកណ្តាល៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ កន្លែងខ្លះ ក៏អាចមានភ្លៀងខ្លាំង ។

២. តំបន់ខ្ពង់រាប៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣. តំបន់មាត់សមុទ្រ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕