ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែឧសភា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៥៥០រៀល/លីត្រ(ឡើង៣០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៨០០រៀល/លីត្រ(ឡើង២០០រៀល)។

នាពេលបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារមានការកើនឡើងគួរឲ្យកត់សម្គាល់ តម្លៃហក់ឡើងខ្ពស់បែបនេះបានធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចំណាយរបស់ខ្លួន ចំពោះបញ្ហានេះកន្លងមករាជរដ្ឋាភិបាលធ្លាប់បានប្រកាសថា ដំណោះស្រាយអាចមានដោយកាត់បន្ថយការធ្វើដំណើរ ហើយស្ថាប័នពាក់ព័ន្ធបានរំពឹងថាបញ្ហាប្រេងសាំងនេះនឹងមានការធូរស្រាលវិញ ដោយឡែកចំពោះ តម្លៃប្រេងក៏រកការកំណត់ជារួមមិនទាន់បានដែរក្នុងស្ថានភាពបច្ចុប្បន្ននេះ ៕