បើតាមការផ្សាយតាមរយៈទូរទស្សន៍រដ្ឋរបស់រុស្សី ប្រទេសនេះអាចនឹងធ្វើការពង្រាយអាវុធនុយក្លេអ៊ែរតាមព្រំដែនរបស់ខ្លួន ប្រសិនបើហ្វាំងឡង់ និង ស៊ុយអ៊ែត អនុញ្ញាតឱ្យមានមូលដ្ឋានទ័ពណាតូ នៅលើទឹកដីរបស់ពួកគេ។

ប្រទេសហ្វាំងឡង់ និង ស៊ុយអ៊ែត ដែលមានព្រំដែនជាប់ជាមួយរុស្សី បានសុំចូលជាសមាជិកអង្គការណាតូ បន្ទាប់ពីឃើញការឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែន។ វិមានក្រឹមឡាំងធ្លាប់បានព្រមានផងដែរ អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសន្តិសុខរបស់ប្រទេសខ្លួនត្រូវបានគំរាមកំហែង។

កាលពីថ្ងៃអាទិត្យ ទី ១៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ ប្រធានាធិបតីរុស្សីលោក ពូទីន បានប្រាប់ប្រធានាធិបតីហ្វាំងឡង់ថា ការសម្រេចចិត្តចូលជាសមាជិកអង្គការណាតូ គឺជាកំហុស ស្របពេលដែលប្រទេសនេះមិនមានការគំរាមកំហែងផ្នែកសន្តិសុខណាមួយសោះ៕