ក្លឹប​មេឃ​ខៀវ Manchester City បណ្តុំ​ទៅ​ដោយ​កីឡាករ​ល្អ​ច្រើន ជា​ពិសេស​នៅ​តំណែង​បម្រើ និង​ប្រយុទ្ធ ហើយ​ឥឡូវ​លឺ​ដំណឹង​មាន​អ្នក​ចង់​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ក្រោយ​មិន​សូវ​បាន​លេង​គ្រប់គ្រាន់ ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola។


នោះ​គឺ Ilkay Gundogan ដែល​គេ​ជាន់ Role ជាមួយ​នឹង Kevin de Bruyne ក៏​ដូច​ជា Bernardo Silva នៅ​តំបន់​បម្រើ។ ស្ថិតិ​រដូវ​កាល​នេះ គេ​ឈរ​ជើង​អត់​បាន ៣ ០០០ នាទី​ពេញ​ទេ ពោល​ច្រើន​ត្រឹម​ជា​កីឡាករ​បម្រុង សរុប ៤២ ប្រកួត រក​បាន ៨ គ្រាប់ និង Assist៦ លើក។


បើ​តាម​សារព័ត៌មាន Daily Mail ចុះ​ផ្សាយ​ថា បុរស​វ័យ ៣១ ឆ្នាំ ហាក់​លែង​ចង់​បន្ត​ជា​ស្រមោល​នៅ City ត​ទៅ​ទៀត ហើយ​ចង់​ស្វះស្វែង​រក​ក្លឹប​ថ្មី​ឲ្យ​បាន​ត្រឹម​ទីផ្សារ​ដោះដូរ​ខាង​មុខ ដ្បិត​បើ​សុពលភាព​កុងត្រា​សេសសល់​រយៈ​ពេល ១២ ខែ​ទៀត​ជាមួយ​ក្លឹប​ម្ចាស់ដី Etihad។


កីឡាករ​មិន​មាន​ចិត្ត​នឹង​បន្ត​កុងត្រា​ថ្មី​ឡើយ ហើយ​បើ​ទទួល​បាន​សំណើ​សមគួរ​ណា​មួយ នោះ​គេ​នឹង​បើក​បេះដូង​ទទួល​យក។ តាម​ចចាមអារ៉ាម គេ​ក៏​អាច​ផ្សារភ្ជាប់​ទៅ​ក្លឹប Real Madrid ផង​ដែរ ជួន​ពេល​ដែល​សមាជិក​នៅ​ទី​នោះ កំពុង​ស្ថិត​នៅ​វ័យ​ចំណាស់ ហៀរ​ចូល ៣០ ក្រាស់​ភាគ​ច្រើន​ទៅ​ហើយ។ វត្តមាន Gundogan អាច​ទៅ​បំពេញ​កន្លែង Luka Modric ឬ Toni Kroos រយៈ​ពេល​ខ្លី៕


ប្រភព៖ Daily Mail