អ្នកការទូតជាន់ខ្ពស់ម្នាក់របស់លោកពូទីន ប្រចាំអង្គការសហប្រជាជាតិ បានលាលែងពីតំណែងដោយបន្សល់ទុកនូវសំបុត្រមួយច្បាប់ បរិយាយអំពីការឈ្លានពានរបស់ប្រទេសខ្លួនទៅលើអ៊ុយក្រែន។

លោក Boris Bondarevsent មន្រ្តីការទូតជាន់ខ្ពស់របស់លោកពូទីន បានបញ្ជូនសំបុត្រដ៏ក្រៀមក្រំមួយទៅកាន់សហការីរបស់លោក នៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ដោយថ្កោលទោស សង្រ្គាមឈ្លានពានដែលបានបង្កឡើងដោយប្រធានាធិបតីរុស្ស៊ី។

នេះជាការបញ្ចេញមតិជាសាធារណៈដ៏កម្រមួយនៃការប្រឆាំងលោកពូទីនពីជួរនៃឥស្សរជនរុស្ស៊ី។ ប៉ុន្តែ​នេះបញ្ជាក់ឱ្យឃើញអំពី​ជនជាតិ​រុស្ស៊ី​ដែលមានភាពក្លាហាន​និយាយ​ចេញមកអំពីអ្វីដែលខ្លួនយល់ឃើញ។ គិតមកទល់ពេលនេះ មានរយៈពេល ៣ខែហើយដែល​មេដឹកនាំវិមានក្រឹមឡាំង ​បញ្ជូន​ទ័ព​​ ចូលទៅលុកលុយប្រទេសអ៊ុយក្រែន៕