ខ្សែប្រយុទ្ធ Nick Taylor កូនកាត់ខ្មែរ-អាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក ត្រៀមខ្លួនរួចជាស្រេចក្នុងការលេងឲ្យគោព្រៃកម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup Qualifiers ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។


កីឡាករវ័យ២៣ឆ្នាំ រូបនេះកំពុងប្រកពអាជីពក្នុងក្រុម Orlando City B នៃលីគលំដាប់ទី៣ MSL Next Pro របស់ប្រទេសសហរដ្ឋអាមេរិក បានដាក់ Bio ទង់ជាតិកម្ពុជា លើគណនី Instagram របស់គេ។


Nick Taylor មានកម្ពស់១.៧៨ម៉ែត្រ គឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២៕