មេដឹកនាំចិនលោក សុី ជិនពីង បានរំលឹកឡើងវិញនូវការគាំទ្ររបស់លោក ចំពោះទីក្រុងមូស្គូលើបញ្ហាអធិបតេយ្យភាព និងសន្តិសុខ នៅក្នុងការហៅទូរស័ព្ទជាមួយសមភាគីលោកពូទីន ដោយគាំទ្រចំពោះភាពជាដៃគូរវាងប្រទេសទាំង២។

ថ្លែងក្នុងថ្ងៃខួបកំណើតគម្រប់ ៦៩ឆ្នាំរបស់លោក សុី ជិនពីង មេដឹកនាំចិនរូបនេះបានសន្យាថានឹងធ្វើឱ្យស៊ីជម្រៅនូវការសម្របសម្រួលជាយុទ្ធសាស្រ្តរវាងប្រទេសទាំង២។ នេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសចិន។

ទន្ទឹមនឹងនេះ វិមានក្រឹមឡាំងបានឱ្យដឹងថា មេដឹកនាំចិននិងរុស្សី បានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំង២ ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូដ៏ទូលំទូលាយ៕