សមាជិកគ្រួសាររបស់ពលរដ្ឋអាមេរិក ៣នាក់ កំពុងរង់ចាំយ៉ាងអន្ទះសារ បន្ទាប់ពីសមាជិកគ្រួសាររបស់ខ្លួន ដែលស្ម័គ្រចិត្តជួយដល់កងកម្លាំងអ៊ុយក្រែនប្រយុទ្ធតតាំងជាមួយរុស្សីបានបាត់ខ្លួន។

សមាជិកសភាអាមេរិកបាននិយាយថា ពួកគេត្រូវបានស្នើសុំដោយក្រុមគ្រួសាររបស់ Alexander Drueke និង Andy Tai Ngoc Huynh សម្រាប់ជំនួយក្នុងការស្វែងរកដំណឹងរបស់ពូកគេក្រោយពីបាត់ខ្លួន ក្នុងសមរភូមិនៅអ៊ុយក្រែន។

ស្របពេលមានការប្រយុទ្ធគ្នាកំពុងក្តៅគគុកនៅឡើយ ក្រសួងការបរទេសអាមេរិកបានព្រមានពលរដ្ឋខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលនេះ ស្របពេលដែលពលរដ្ឋសុីវិលអ៊ុយក្រែនជាច្រើននាក់ត្រូវបានបាញ់សម្លាប់ផងដែរ៕