តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក ចាប់ពីស្អែកទៅ អ្នកនៅភ្នំពេញត្រៀមខ្លួនឲ្យហើយ

ក្រសួងធនធានទឹក និងឧត្តុនិយមបានជូនដំណឹងឲ្យដឹងថា ចាប់ពីថ្ងៃទី ២២-២៨ មិថុនានេះ កម្ពុជា បានទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ស្ថានភាពនេះនឹងធ្វើឲ្យមានការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាផងដែរ ពិសេសតំបន់ ទំនាបកណ្ដាល តំបន់ខ្ពស់រាប និងតំបន់មាត់សមុទ្រ។ ពិសេសនោះ តំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បរមាមានពី ២៤-២៦អង្សារសេ និងសីតុណ្ហភាពអតិបរមា ៣៥-៣៧អង្សារសេ។ ស្ថានភាពនេះក៏អាចនឹងមានភ្លៀងច្រើននៅផ្នែកខ្លះនៃខេត្ត និងរាជធានីផងដែរ។