ក្រសួង​ពាណិជ្ជកម្ម​ទើប​បាន​ប្រកាស​ពី​ថ្លៃ​រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​នានា ដោយ​បាន​កែ​ប្រែ​តម្លៃ​ប្រេង​ឥន្ធនៈ​សម្រាប់​ការ​ចរាចរណ៍​លក់​ចាប់​ពី​ថ្ងៃ​ទី ២១ មីនា​នេះ ដល់៣០ មិថុនា ២០២២។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ដោយ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​ពី​ថ្ងៃ​ទី២១ ដល់ ៣០ មិថុនា ២០២២ នឹង​ត្រូវ​លក់ ៦.០៦៤រៀល​ក្នុង​១លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៦.៥៦៤រៀល​ក្នុង​១លីត្រ​សម្រាប់​ម៉ាស៊ូត DO 50ppm។

ប៉ុន្តែ​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦.៥សេន​ដុល្លារ​ក្នុង​១លីត្រ។

ដូច្នេះ​តម្លៃ​លក់រាយ​​ជាក់​ស្ដែង​នៃ​ប្រេង​ឥន្ធនៈ នឹង​មាន​តម្លៃ​ត្រឹម ៥ ៨០០រៀល​ក្នុង​១លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៦ ៣០០រៀល​ក្នុង​១លីត្រ​សម្រាប់​ម៉ាស៊ូត DO 50ppm។ តម្លៃ​នេះ​ចាប់​ពី​ថ្ងៃ​ទី ២១ មិថុនាដល់ ៣០ មិថុនា ២០២២៕