នេះជាពេលវេលាដ៏រន្ធត់ដែលកាំជ្រួចមីសុីលរបស់រុស្ស៊ីត្រូវបាន ថតជាប់ក្នុងកាមេរ៉ា CCTV មួយវិនាទី មុនពេលវាធ្លាក់ចូលទៅក្នុងផ្សារលក់ទំនិញមួយរបស់អ៊ុយក្រែន។

មនុស្សយ៉ាងតិច១៨នាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារនៅក្នុងទីក្រុង Kremenchuk ភាគកណ្តាលនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ។ មានមនុស្សប្រហែល ១០០០នាក់ នៅខាងក្នុងហាងលក់ទំនិញ នៅពេលដែលកាំជ្រួចមីសុីលរបស់រុស្ស៊ី ធ្លាក់ចូលទៅ។

ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ អគារដែលជាហាងលក់ទំនិញមួយរបស់អ៊ុយក្រែន បានក្លាយទៅជាកន្លែងសោកនាដកម្ម ដ៏គួរឱ្យរន្ធត់។ សកម្មភាពវាយប្រហារបស់រុស្សីនេះ ត្រូវបានប្រទេសមួយចំនួននៅលើពិភពលោក ចាត់ទុកថាជាទង្វើឧក្រិដ្ឋកម្មសង្គ្រាម៕