​Flightradar ដែលតាមដានជើងហោះហើរតាមពេលវេលាជាក់ស្តែងបានរាយការណ៍​ថា ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានទៅដល់កូរ៉េខាងត្បូងហើយ ដោយបានចុះចតនៅមូលដ្ឋានទ័ពអាកាសយោធាអាមេរិក Osan។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា លោកស្រី Pelosi នឹងទៅដល់សណ្ឋាគារមួយនៅវេលាម៉ោងប្រហែល ១១:០០យប់ ម៉ោងក្នុងស្រុក (ម៉ោង ៥:០០ល្ងាចម៉ោងនៅទីក្រុងមូស្គូ) ដែលលោកស្រីនឹងសម្រាកនៅទីនោះមួយយប់។

លោកស្រីគ្រោងនឹងជួបជាមួយលោក Kim Jin-pyo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)៕