អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់​របស់​ក្លឹប​ Arsenal គឺ​ អ្នកចាំទី​ Bernd Leno បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​​ Fulham ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Leno បាន​ចុះ​កុងត្រា​រយៈពេល​៣ឆ្នាំ​ជា​មួយ​ Fulham រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥ ដោយ​មាន​លក្ខខ័ណ្ឌ​បន្ត​កុងត្រា​១ឆ្នាំ​ទៀត​ផង​ដែរ​។

បើ​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Fulham ចាយ​ប្រមាណ​៩លាន​ដុល្លារ​ ដើម្បី​នាំ​យក​អ្នកចាំទី​ Arsenal រូប​នេះ​មក​កាន់​ក្លឹប​របស់​ខ្លួន​។

Leno រួម​រស់​ជា​មួយ​​ Arsenal រយៈពេល​៤រដូវកាល​តាំង​ពី​ឆ្នាំ​២០១៨មក ដោយ​៣រដូវកាល​ដំបូង​ គេ​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​ច្រើន​ ប៉ុន្តែ​កាល​ពី​រដូវកាល​ឆ្នាំ​២០២១/២២កន្លង​នេះ​ Leno បាន​ចូល​លេង​តែ​៨ប្រកួត​ប៉ុណ្ណោះ​៕