ប្រទេសថៃ បានប្រកាសរកឃើញអ្នកឆ្លងជំងឺអុតស្វា ទី៥ នៅថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។

អ្នកឆ្លងអុតស្វា ករណីទី៥នោះ គីជាស្រ្តីជនជាតិថៃ ដែលទើបបានធ្វើដំណើរត្រឡប់មកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ស្រ្តីខាងលើមានអាយុ ២៥ឆ្នាំ ធ្វើដំណើរតាមយន្តហោះ ចុះចតនៅព្រលានសុវណ្ណភូមិ ទីក្រុងបាងកកនៅថ្ងៃអាទិត្យ ហើយត្រូវបានរកឃើញថាមានវិជ្ជមានជំងឺអុតស្វា នៅថ្ងៃច័ន្ទនេះ។

ស្រ្តីដែលវិជ្ជមានជំងឺអុតស្វា បានអង្គុយជិតអ្នកដំណើរ២រូប ដែលជាជនជាតិបរទេសហើយពួកគេទាំង២ត្រូវបានណែនាំឱ្យធ្វើតេស្តពិនិត្យផងដែរ។ ដោយក្នុងពេលបច្ចុប្បន្ននេះ ថៃរកឃើញអ្នកឆ្លងអុតស្វា ៥ករណីហើយ ដោយករណីចុងក្រោយនេះ ស្រ្តីអ្នកជំងឺបានបញ្ជូនឱ្យសម្រាកនៅមន្ទីរពេទ្យទទួលការព្យាបាល៕