ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ី និងកូរ៉េខាងជើង នឹងពង្រីក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ឱ្យកាន់តែសុីជម្រៅថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC។

នៅក្នុងលិខិតមួយផ្ញើទៅកាន់សមភាគីលោក គីម ជុងអ៊ុន នៅថ្ងៃឯករាជ្យរបស់ទីក្រុងព្យុងយ៉ាង លោក ពូទីន បាននិយាយថា ការរឹងបន្តឹងចំណងមិត្តភាព នឹងផ្តល់ជាផលប្រយោជន៍របស់ប្រទេសទាំង២។ លោក គីម បាននិយាយថា មិត្តភាពរវាងប្រជាជាតិទាំង២ បានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ជាមួយនឹងជ័យជំនះលើប្រទេសជប៉ុន។

មេដឹកនាំកូរ៉េខាងជើងបន្ថែម​ថា មិត្តភាពរបស់​ពួកគេ​នឹង​កាន់​តែ​រឹងមាំ។ សហភាព​សូវៀត​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​កុម្មុយនិស្ត​ដ៏​សំខាន់​របស់​កូរ៉េ​ខាង​ជើង ដោយ​ផ្តល់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការផ្លាស់ប្តូរ​វប្បធម៌ និង​ជំនួយកាលពីពេលកន្លងមក៕