ធ្លាប់ញាំ « ទឹក ផ្លែ ល្ហុង »ឬ អត់? ឆ្ងាញ់ ហើយ ល្អ សម្រាប់ សុខភាព និង សម្រស់

ទឹក ផ្លែ ល្ហុង គឺ មាន ផ្ទុក សម្បូរ ទៅ ដោយសារ ធាតុ រ៉ែ រួម ទាំង វីតាមីន ល្អ ៗ ជា ច្រើន ដែល ធ្វើ ឲ្យ ទឹក ផ្លែ ឈើ នេះ សាក សម នឹង រួម បញ្ចូល ក្នុង របប អាហារ ប្រចាំ ថ្ងៃ របស់ អ្នក បំផុត ។ យើងនឹង បង្ហាញ ឲ្យ ដឹង ពី អត្ថប្រយោជន៍ នៃ ទឹក ផ្លែ ល្ហុង ស្រស់ និង របៀប ងាយ ៗ ក្នុង ការ ធ្វើ ទឹក ផ្លែ ឈើ នេះ ៖
អត្ថប្រយោជន៍ ចំពោះ សុខភាព រាង កាយ និង សម្រស់ នៃ ទឹក ផ្លែ ល្ហុង
១. បង្ការ ជំងឺមហារីក
ទឹក ផ្លែ ល្ហុង គឺ មាន ប្រសិទ្ធិ ភាព គួរ ឲ្យ កត់សម្គាល់ ក្នុង ការ បង្ការ ជំងឺមហារីក ជា ពិសេស ជំងឺមហារីក ពោះវៀនធំ ។ នេះ គឺ ដោយសារ តែ បរិមាណ ដ៏ ខ្ពស់ នៃ ជាតិ ស សៃ និង សារធាតុ lycopene ដែល មាន ផ្ទុក ក្នុង ផ្លែ ល្ហុង ។ ជាតិ ស សៃ រារាំង ជាតិពុល ដែល បង្ក ជំងឺមហារីក ពី កោសិកា ពោះវៀនធំ ដែល មាន សុខភាព ល្អ ដូច្នេះ វា ជួយ ក្នុង ការ កាត់ បន្ថយ ហានិភ័យ នៃ ជំងឺមហារីក ។
២. គ្រប់គ្រង កម្រិត កូ ឡេ ស្តេ រ៉ូ ល
ផ្លែ ល្ហុង អាច ជួយ ក្នុង ការ គ្រប់គ្រង មូលហេតុ ចម្បង បំផុត នៃ ជំងឺ បេះដូង នោះ គឺ កូ ឡេ ស្តេ រ៉ូ ល ។ ការ ទទួលទាន ទឹក ផ្លែ ល្ហុង ស្រស់ យ៉ាង ហោច ណាស់ ២ ដង ក្នុង មួយ ថ្ងៃ គឺ អាច កាត់ បន្ថយ ការ ប្រមូលផ្ដុំ កូ ឡេ ស្តេ រ៉ូ ល ក្នុង រាង កាយ ។ នេះ គឺ ដោយសារ តែ សារធាតុ ប្រឆាំង អុកស៊ីតកម្ម និង វីតាមីន C ពី ផ្លែ ល្ហុង វា មិន អនុញ្ញាត ឲ្យ កូ ឡេ ស្តេ រ៉ូ ល ប្រមូលផ្ដុំ ក្នុង រាង កាយ ។ ទឹក ផ្លែ ល្ហុង ក៏ ជួយ កាត់ បន្ថយ ហានិភ័យ នៃ ជំងឺ ស សៃ ឈាម បេះដូង និង ជំងឺលើសឈាម ផង ដែរ ។
៣. សុខភាព ភ្នែក
ទឹក ផ្លែ ល្ហុង ក៏ មាន ផ្ទុក នូវ សារធាតុ ប្រឆាំង អុកស៊ីតកម្ម ២ ប្រភេទ ទៀត គឺ Zeaxanthin និង lutein ដែល ជួយ ការពារ ភ្នែក ពី ការ បំផ្លាញ ដោយសារ កាំរស្មី យូ វី និង ពន្លឺ ពណ៌ ខៀវ ពី អេ ក្រង់ នៃ គ្រឿង អេ ឡិច ត្រូ និក ។
៤. សុខភាព បេះដូង
ផ្លែ ល្ហុង គឺ មាន ផ្ទុក សម្បូរ ទៅ ដោយសារ ធាតុ ប្រឆាំង អុកស៊ីតកម្ម ដ៏ មាន ប្រយោជន៍ ដូច ជា lycopene និង beta-carotene ។ សារធាតុ ទាំងនេះ ធ្វើការ រួម គ្នា ដើម្បី ការពារ ការ ស្រូប យក អុកស៊ីហ្សែន នៃ កូ ឡេ ស្តេ រ៉ូ ល ក្នុង ប្រព័ន្ធ ស សៃ ឈាម បេះដូង ។ ទឹក ផ្លែ ល្ហុង ស្រស់ ត្រឹម មួយ កែវ គឺ មាន ផ្ទុក នូវ កម្រិត នៃ វីតាមីន B ខ្ពស់ ដែល ជួយ ក្នុង ការ គ្រប់គ្រង កម្រិត នៃ homocysteine ក្នុង លំហូរ ឈាម ។ កម្រិត ខ្ពស់ នៃ homocysteine អាច បំផ្លាញ ស សៃ ឈាម និង បង្កើន ហានិភ័យ នៃ ជំងឺ បេះដូង ។ ទឹក ផ្លែ ឈើ នេះ ក៏ ជា ប្រភព ដ៏ ល្អ នៃ វីតាមីន C និង វីតាមីន E ដែល ការពារ សុខភាព រាង កាយ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ បេះដូង និង ជួយ រក្សា សុខភាព ស សៃ ឈាម បេះដូង ផង ដែរ ។
៥. សុខភាព ស្បែក
បរិមាណ វីតាមីន C ខ្ពស់ ដែល មាន វត្តមាន ក្នុង ទឹក ផ្លែ ល្ហុង អាច ជួយ ជម្រុញ ដំណើរការ នៃ ការ ផលិត កូ ឡា ជែ ន សម្រាប់ រក្សា ភាព តឹង ណែន ក្មេង ជាង វ័យ នៃ ស្បែក ។ សារធាតុ ផ្សេង ទៀត ដូច ជា lycopene, វីតាមីន E, beta-cryptoxanthin និង beta-carotene ដែល មាន ផ្ទុក ក្នុង ទឹក ផ្លែ ល្ហុង នឹង ជួយ ការពារ កោសិកា ស្បែក ពី ការ បំផ្លាញ ដោយ រ៉ា ឌី កាល់ សេរី