អ្នកជំនាញជប៉ុនរហស្សនាម "បុរសស្មៅដ៏ល្អបំផុត" ថាស្មៅថ្មីនៅស្ដាតអូឡាំពិក នឹងផ្ដល់គុណភាពការប្រកួតឱ្យកាន់តែជក់ចិត្ត
ពហុកីឡដ្ឋានជាតិ ឬភាសានិយមហៅថា ស្តាតអូឡាំពិក នឹងក្លាយជាទីតាំង សម្រាប់ការប្រកួតបាល់ទាត់បុរសសម្រាប់ស៊ីហ្គេម ហើយដែលដើមឡើយ ជាប្រភេទស្មៅសិប្បនិម្មិតនោះ ត្រូវបានឈូសឆាយ និងជួសជុលកែលម្អ មកជាប្រភេទស្មៅធម្មជាតិវិញទាំងស្រុង តាំងពីខែតុលា ឆ្នាំ២០២២។
ដោយចង់បន្ថែមគុណភាពឱ្យកាន់តែមានភាពស្ដង់ដារខ្ពស់ ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (CPL) បានអញ្ជើញអ្នកជំនាញលើការថែទាំស្មៅ ដែលមានបទពិសោធន៍ធ្វើទីលានស្មៅ សម្រាប់ពហុកីឡដ្ឋានជាតិ Tokyo Olympics 2020 មកពីប្រទេសជប៉ុន គឺលោក Shoji Ikeda ព្រមទាំងក្រុមការងារ ដើម្បីថែទាំទីលានរហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេមមកដល់។