Odoiថា ការចាកចេញពី Chelsea ទៅកាន់ Nottingham Forest ជាការចង់បានរបស់គេ
ខ្សែប្រយុទ្ធ Callum Hudson Odoiថា ការចាកចេញពីក្លឹប Chelsea ផ្លាស់ទៅកាន់ក្លឹប Nottingham Forest ជាការចង់បានរបស់គេផ្ទាល់។
Odoi បាននិយាយថា៖" Chelsea ជាផ្ទះរបស់ខ្ញុំជាច្រើនឆ្នាំមកហើយ ហើយនៅពេលដឹងថាដល់ពេលដែលចាកចេញបែបនេះ ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង ពិបាកនឹងនិយាយតែម្ដង"។
កីឡាករនេះបន្តថា៖" យើងធ្លាប់មានការចរចាគ្នាដែរទាក់ទងនឹងរឿងនេះតែខ្ញុំគិតថាការចាកចេញជាជម្រើសល្អបំផុត អញ្ចឹងហើយការចាកចេញនេះជាការព្រមព្រៀងគ្នាទៅវិញទៅមក តែខ្ញុំសូមលើកឡើងថា ការចាកចេញនេះជាការចង់បានរបស់ខ្ញុំច្រើនជាង "។
Odoi នឹងទៅលេងឲ្យ Nottingham Forest ក្នុងកុងត្រារយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០២៦៕