Pep អាចនឹងចាកចេញពី Man City បន្ទាប់ពីរដូវកាលខាងមុខ ក្រោយឈ្នះពាន PL ៤ឆ្នាំជាប់គ្នា
លោក Pep Guardiola អាចនឹងចាកចេញពីក្លឹប Manchester City នៅក្នុងឆ្នាំ២០២៥ បន្ទាប់ពីរដូវកាលថ្មីឆ្នាំ២០២៤/២៥ ខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់លោក ក្រោយឈ្នះពាន Premier League នៅក្នុងថ្ងៃនេះ។
លោក Pep បាននិយាយថា៖" ពិតណាស់ ការពិតនោះគឺថា ខ្ញុំជិតចាកចេញជាងបន្តនៅដឹកនាំក្លឹបនេះក្នុងរយៈពេលវែង។ ខ្ញុំបាននិយាយគ្នាជាមួយខាងក្លឹប Man City ហើយៗ យើងពិភាក្សាគ្នា ហើយអារម្មណ៍របស់ខ្ញុំគឺនឹងនៅដឹកនាំបន្តច្បាស់ណាស់ នឹងនៅបន្តដឹកនាំរដូវកាលថ្មីបន្តទៀត "។
លោកបន្តថា៖" ប៉ុន្តែនៅរដូវកាលថ្មីនេះ យើងនឹងពិភាក្សាគ្នាបន្តបន្ទាប់ទៀត ខ្ញុំដឹកនាំក្លឹបនេះ ៨-៩ឆ្នាំហើយ អញ្ចឹងចាំមើលៗថាមានរឿងអីកើតឡើងបន្តទៀត "។
លោក Pep បានមកដឹកនាំ Man City តាំងពីឆ្នាំ២០១៦មក ដោយធ្លាប់យកឈ្នះពានតូចធំជូនក្លឹបនេះអស់ហើយជាពិសេសគឺឈ្នះពាន Premier Leaegue ៤រដូវកាលជាប់គ្នាចាប់ពីរដូវកាលឆ្នាំ២០២០/២១មក ប៉ុន្តែលោកឈ្នះពានសរុបទៅដល់ ៦ដងរហូតមកទល់នឹងពេល មិនតែប៉ុណ្ណោះ លោកក៏បានឈ្នះ UEFA Champions League កាលពីរដូវកាលមុន និងពានផ្សេងៗ។
កំពូលអ្នកចាត់ការក្លឹបរូបនេះត្រូវបានគេដឹងថាជាអ្នកជួយជ្រោមជ្រែង Man City ឲ្យក្លាយជាកំពូលក្លឹបដ៏មានមុខនៅក្នុងការប្រកួត PL ដូចរាល់ថ្ងៃ៕