ក្រោយចប់ពិធីបុណ្យអុំទូក មាសចាប់ផ្ដើមឡើងថ្លៃមួយក្រឺតវិញហើយ
ក្រោយពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តម្លៃមាសចាប់ផ្ដើមឡើងថ្លៃមួយក្រឺតវិញហើយ ពោលគឺមានតម្លៃ ៣១១ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣០១ដុល្លារ ខណៈកាលពីថ្ងៃទី១៦ ខែវិច្ឆិកា មាសមានតម្លៃ៣០៨ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ២៩៨ដុល្លារ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មាស មានតម្លៃ៣១១ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០១ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៣ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៣ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣០៦ដុល្លារ ទិញចូល២២០ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕