Rodri ជា​ខ្សែ​បម្រើ​ដ៏​មាន​សក្ដានុពល​បំផុត​នា​ពេល​បច្ចុប្បន្ន និង​​ជា​ម្ចាស់​ពាន Ballon D'Or ឆ្នាំ​២០២៤ ថែម​ទាំង​ជា​ខ្សែ​បម្រើ​​ឆ្នើម​នៅ​ក្នុង​ក្រុម Manchester City ។ ​ក្នុង​កំឡុង​ពេល​នេះ​ខ្សែ​បម្រើ​​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ល្អ​បំផុត​ក្នុង​លោក​​ម្នាក់​នេះ​​បាន​រង​របួស​ដាច់​ជង្គង់ ACL ហើយ​​កំពុង​តែ​សម្រាក​ព្យាបាល​ នឹង​ត្រូវ​បាន​រំពឹង​ថា រហូត​ដល់​ដាច់​រដូវ​កាល​នេះ​​ឈាន​ចូល​រដូវ​កាល​ថ្មី​ទើប​អាច​ចូល​ហាត់​វិញ​បាន​។

​យ៉ាង​ណា​ដ្បិត​តែ​មិន​​ទាន់​អាច​មាន​វត្តមាន​ក្នុង​ទីលាន​វិញ​បាន​ គេ​ក៏​នៅ​តែ​​ជា​មនុស្ស​សំខាន់​​ម្នាក់​​ដែល​ត្រូវ​បាន​គេ​ចោទសួរ​ជា​ប្រចាំ​។ ជាក់​ស្ដែង​ថ្មី​ៗ​នេះ​​ត្រូវ​​បាន​សារព័ត៌មាន​សួរ​ពី​ចំណុច​ពិសេស​របស់ Ronaldo និង Messi ល្អ​បែប​ណា​​​​​បើ​តាម​ទស្សនៈ​​ហើយ​ការ​​​មើល​ឃើញ​នេះ​គឺ​និយាយ​ក្នុង​កំឡុង​ពេល​​ដែល​អ្នក​ទាំង​ពីរ​កំពុង​ពេញ​ល្អ​ដូច​គ្នា​។


​ជុំ​វិញ​ការ​ចោទ​ជា​សំនួរ​នេះ Rodri បាន​ធ្វើ​ការ​ឆ្លើយ​ថា «​សម្រាប់​ខ្ញុំ Ronaldo ជា​ឃាតករ​​នៅ​ក្នុង​ប្រអប់​ យើង​មិន​ចង់​ឲ្យ​គេ​​​មាន​បាល់​ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ស្ថិត​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​នោះ​ទេ​ ព្រោះថា​គេ​ជា​​​អ្នក​សម្លាប់​ដ៏​អស្ចារ្យ​ម្នាក់​។ ចំណែក​ Messi វិញ​​គេ​ជា​​មុខ​សញ្ញា​គ្រោះ​ថ្នាក់​​បំផុត​នៅ​ពេល​ដែល​គេ​មាន​​បាល់ និយាយ​រួម​មិន​ថា​នៅ​កន្លែង​​ណា​ទេ​ឲ្យ​តែ​គេ​មាន​បាល់​គឺ​គ្រោះ​ថ្នាក់​​សម្រាប់​ដៃ​គូ​គ្រប់​ពេល​»៕ ​​​