តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ឯកជន​មួយ ជម្រាប​ជូន​មក​មន្ទីរ​អប់រំ​យុវជន និង​កីឡានៃ​រដ្ឋបាល​ខណ្ឌ​សែនសុខ បាន​ឲ្យ​ដឹង​ថា មាន​គ្រូ​បង្រៀន​ម្នាក់ រួម​នឹង​សិស្សចំនួន ៨នាក់​ផ្សេង​ទៀត បាន​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ និង​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង ទាំង​អស់​គ្នា។

លិខិត​ជូន​ដំណឹង​របស់​សាលា​ឯកជន​ដដែល បាន​ជម្រាប​ជូន​ថា សាលា​បាន​ធ្វើ​តេស្ត​លើ​សិស្ស និង​លោក​គ្រូ អ្នក​គ្រូ​របស់​ខ្លួន​ដែល​បាន​មក​បង្រៀន និង​រៀន​ចំនួន ១៩៧នាក់ ស្រី ៩៥នាក់ ក្នុង​នោះ​សិស្ស​ចំនួន ១៨៥នាក់ ស្រី ៩១នាក់ ។ ជា​លទ្ធផល​បាន​រកឃើញ​គ្រូបង្រៀន និង​សិស្ស​របស់​ខ្លួន​សរុប​ចំនួន ៩នាក់វិជ្ជមាន​កូវីដ១៩ និង​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង។