ក្រុងឡារណាកាៈ បុរស​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់ ​ពី​បទ​ប្លន់​យន្ត​ហោះ​ក្រុមហ៊ុន​អា​កាសចរណ៍​អេហ្ស៊ីប និងបាន​បង្ខំ​ឲ្យ​ចុះចត​នៅ​ក្រុងស៊ីប​ ត្រូវ​បាន​ប៉ូលិស​ឃុំខ្លួន ៨ ថ្ងៃនៅ​ក្នុងអំឡុង​ការ​បង្ហាញ​ខ្លួន​នៅ​តុលាការ​លើក​ ដំបូង​របស់​លោកពី​ថ្ងៃពុធ។

ប៉ូលិស​ បាន​ប្រាប់​តុលាការ​នៅ​ក្នុង​ក្រុងឡារណាកា​ថា​ លោក Seif al-Din Mohamed Mostafa ជាជាន​ជាតិអេ​ហ្ស៊ីប​មានវ័យ ៥៨ ឆ្នាំ​ ប្រឈម​នឹង​លទ្ធភាព​ចោទ​ប្រកាន់​ពីបទ​ប្លន់​ ចាប់​ជំរិត​មនុស្ស​ ដោយមាន បំណង​នាំ​យក​ពួកគេ​ទៅ​កាន់​ទិសដៅ​មិនស្គាល់​ ការ​ធ្វើ​ទង្វើនិង​អំពើ​ល្មើស​ដ៏​ព្រហឺន​ និង​គំរាម​កំហែង​ ដែល​បាន​រំលោភ​បំពានច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម។ជន​ជាប់​ចោទ​នោះ​ មិន​បាននិ​យាយ​នៅ​ក្នុង​តុលា​ការ​ទេ​។

ប៉ុន្តែ​ខណៈ​លោក​ជិះ​នៅ​ក្នុង​រថ​យន្ត​ប៉ូលិស​ លោក​បាន​ផ្តល់សញ្ញា​ជ័យជម្នះ​ទៅ​ឲ្យ​ក្រុមអ្នក​កាសែត​ ដែល​ចូលរួម​ក្នុង​សវនាការ​នោះ​នៅឯអគារ​តុលាការ​ដែល​មាន​ចម្ងាយ​មិនដល់​មួយ​ គីឡូម៉ែត្រ​ពីព្រលានយន្ត​ហោះ​ក្រុង​ឡារណាកា​ ជា​ទី​ដែល​កា​រប្លន់​នោះ​បានបង្ហាញ​ពីថ្ងៃ​អង្គារ។

លោក Mostafa ដែល​មាន​អតីត​ប្រពន្ធ​ជន​ជាតិ​ដើមស៊ីប​ នឹង​មិន​ប្រ​ឈម​ការចោទ​ ប្រកាន់​ផ្លូវការ​រហូតដល់​មានសវនាការ​លើក​ក្រោយ​ និង​នៅ​ត្រង់នោះ ដែលលោក​ត្រូវ​បាន​គេរំពឹង​ទុកថា​ នឹង​ត្រូវ​ឆ្លើយ។

លោក Mostafa បានប្លន់​យន្តហោះ​អ្នកដំណើរអេ​ហ្ស៊ីប​មួយ​គ្រឿង​កាលពី​ថ្ងៃ​អង្គារ​ និងបាន​បង្ខំ​ឲ្យ​បង្វែរ​ទិសដៅ​ទៅ​កាន់​ក្រុងស៊ីប​ដែល​បាន​ទាមទារ​ចុះ​មើល​ អតីត​ប្រពន្ធ​របស់លោក​ ដោយ​បាន​បង្ក​ឲ្យមា​ន​ការជា​ប់គាំង​នៅ​ព្រលាន​យន្តហោះយ៉ា​ង​ខ្លាំង ដែល​បានចប់​ដោយ​សន្តិ​វិធី​ក្រោយ​ពីរយៈ​ពេល ៦ ម៉ោង​។​



Content image - Phnom Penh Post
បុរស​ដែល​គេ​ជឿថា​អ្នក​ប្លន់​យន្ដ​ហោះ លោក Seif Al-din Mostafa ចាក​ចេញពី​យន្ដ​ហោះ មុន​ពេល​ប្រ​គល់​ខ្លួន​។


លោក​Mostafa​ ជា​ជនជាតិ​អេហ្ស៊ីប​ត្រូវ​បាន​គេ​ពិពណ៌​នា មាន​សតិ​មិននឹង​នរ បាន​អះអាង ថា មាន​គ្រឿង​ផ្ទុះ​ជាច្រើន​ជាប់​នៅ​នឹង​ចង្កេះ​របស់លោក ប៉ុន្តែ​រកមិន​ឃើញអ្វី​ទាំង​អស់​ ក្រោយពី​លោក​បាន​ប្រ​គល់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​ឡា​រណា​កា​ និងត្រូវ​បានគេ​ចាប់ខ្លួន។

ភាគច្រើន​នៃអ្នក​ដំណើរទាំង ៥៥ នាក់​នៅ​លើយន្ត​ហោះ​នោះ​ពីដំបូង​ធ្វើ​ដំ​ណើរ​ពី​ក្រុង Alexandria ទៅ​កាន់​ក្រុងកៀវ​ត្រូវបាន​ដោះ​លែង​ភ្លាមៗ​ក្រោយ​ពី​យន្តហោះ​នោះ​ចុះចត។

ប៉ុន្តែអ្នក​ខ្លះ​បាន​គេច​ខ្លួន​ចេញភ្លាម​ៗ​ប៉ុ​ន្មាន​នាទីប៉ុ​ណ្ណោះ​នៅ​ មុនចោរ​ប្លន់​ ​បានប្រគល់​ខ្លួន​នៅ​ក្នុង​នោះ​មានបុរសម្នាក់​មាន​ឯកសណ្ឋាន​ ដែល​ត្រូវ​បាន​មើល​ឃើញថា ស្រវេស្រ​វាចេញ​តាម​បង្អួច​ឃ្លុប​ និងលោត​ចុះ​មកដី។រដ្ឋមន្ត្រី​ក្រសួងការ​បរទេសលោក Ioannis Kasoulides ​បាន​និ​យាយថា៖ «ចាប់​តាំងពី​ដំ​បូង​ ខ្លួន​បានកំ​ណត់ថា នេះមិនមែន​ជា​ករណី​ភេវកម្មទេ​ ដោយ​បានបន្ថែម​ថា បុរស​នោះ​មាន​សតិមិន​ប្រក្រតី»។

លោក Kasoulides បាន​និយាយ​ថា​ បុរស​នោះ​បាន​ទាមទារ​ធ្វើ​លិខិត​មួយច្បាប់​ទៅ​ឲ្យ​អតីតប្រ​ពន្ធ​របស់លោក ដែល​លោក​បាន​និយាយថា លោក​មាន​កូន​ច្រើន​ជាមួយ​ប្រពន្ធ​នោះ។

លោក​រដ្ឋមន្ត្រី​នោះ​ បាន​និយាយ​ថា​ នាង​នោះត្រូវ​បាន​នាំយក​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​និងបាន​និ​យាយ​ទៅកាន់​បុរស ​នោះ​ដោយ​មិន​បាន​ផ្តល់​សេចក្តីលម្អិត​ឡើយ។

លោក​ក៏បាន​ប្រគល់​លិខិត​មិន​ច្បាស់​មួយ​ជា​ភាសា​អារ៉ាប់​ដោយ​មាន​ការ​ ទាមទារ​ជាច្រើន​នៅក្នុង​ការជួប​អ្នកតំណាង​សហ​ភាព​អឺរ៉ុ​ និង​ទាមទារ​ឲ្យដោះ​លែង​អ្នក​ទោស​ស្ត្រី​នៅ​អេហ្ស៊ីប។

លោក Kasoulides​ បាន​និយាយថា​៖ «មិន​មាន​ភាព​ប្រក្រតី​សមហេតុផល​សម្រាប់​ការ​ទាមទារ​ត្រូវ​បានគេ​យល់ព្រម​ ឡើយ»។យន្ត​ហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍អេ​ហ្ស៊ីប​នោះ បាន​ចុះចត​នៅ​ក្រុង​ឡារណាកា​ នៅម៉ោង ៨ និង ៥០ នាទី​ព្រឹក​ ក្រោយ​ពីត្រូវ​ចោរប្លន់​នោះ៕

</div>