រំលង១ថ្ងៃទៀត ពោលគឺ​នៅ​ថ្ងៃទី​ ០៩ វិច្ឆិកា​ ខួប​អនុស្សាវរីយ៍ លើកទី៦៥ឆ្នាំ ​នៃ​ការ​ទទួល​ការ​ឯករាជ្យ​របស់​កម្ពុជា​ ដែល​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ក្នុង​ឆ្នាំ​នេះ ​អគ្គស្នងការ​នគរបាលជាតិ ​បាន​ប្រកាស​ថា ​មាន​អ្នកចូលរួម​ជាង​២ម៉ឺន​នាក់ និង​រៀបចំ​ធំ​ជាងរាល់​ឆ្នាំ ​ដែល​មាន កម្លាំង​មហាជន​ កម្លាំង​សមត្ថកិច្ច​ចម្រុះ មកពីក្រសួង ស្ថាប័ននានា និង​មានពិធីព្យុះហយាត្រា ពីអង្គភាព​ពាក់ព័ន្ធនីមួយៗចូលរួមផងដែរ។​ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នង ការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្តោត​ទៅ​លើ​បញ្ហា​ប្រឈម​ និងសភាព ​ការណ៍ជាក់ស្តែង​ ដើម្បី​រួមគ្នា​ដោះស្រាយ ក្នុង​គោលបំណង​ធំតែ​មួយគត់ គឺធានាសុវត្ថិភាព ឱ្យបាន១០០ភាគរយ។ ឯកឧត្តម នាយឧត្តមសេនីយ៍​បានអះអាងថា “នេះជាកិច្ចការដែលយើង ត្រូវធានាចំពោះរាជរដ្ឋាភិបាលដើម្បី​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបាន ទាំងស្រុង។ គោលដៅរបស់​យើងត្រូវយកចិត្តទុកដាក់នៅជុំវិញវិមានឯករាជ្យ និងតាម ដងផ្លូវ។”ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៦៥ ឆ្នាំនេះ គឺធ្វើខុសពីបណ្តាឆ្នាំមុនៗ គឺនឹងមានព្រឹត្តិ ការណ៍ធំពីរ គឺពិធីថ្វាយទៀនជ័យ នៅវិមានឯករាជ្យ និងមិទ្ទិញមហាជន នៅមុខព្រះបរមរាជ វាំង។ សមត្ថកិច្ចនឹងបន្ថែមកម្លាំងការពារនៅគោលដៅចំនួនបីគឺ ទី១. នៅវិមានឯករាជ្យ ទី២. នៅព្រះបរមរាជវាំង និងទី៣. នៅតាមដងផ្លូវ។នៅក្នុងពិធីមិទ្ទិញនោះដែរ ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ តាម​ផ្លូវ​ទឹក​ ក៏នឹង​ត្រូវបិទចរាចរណ៍ ដោយ​មិនអនុញ្ញាត​ឲ្យមានការ​ឆ្លងកាត់​នោះឡើយ​ចាប់​ពីម៉ោង​៥ភ្លឺ រហូត​ទៅដល់​ម៉ោង១២​ថ្ងៃត្រង់ ដើម្បី​ទុក​ឲ្យពិធី​មិទ្ទិញដំណើរ​ការបាន​ល្អមិនមាន​ការរំខាន។