កុមារាអាយុ​៣ឆ្នាំ​ជាជនជាតិ​ខ្មែរ​បាន​ឆ្លង​ជំងឺកូវីដ១៩​ ដែល​មាន​ឪពូក-ម្ដាយ ជា​អ្នក​វិជ្ជមាន​កូវីដ១៩ មានលំនៅ​បូរី លឹម ឈាងហាក់ សង្កាត់​វាល​ស្បូវ​ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ហើយ​កុមារា​រូប​នេះ ត្រូវ​ជា​ក្មួយ​ប្រុស​របស់​បុរសអាយុ​២៣​ឆ្នាំ ដែល​បាន​រកឃើញ​វិជ្ជមាន​កូវីដ១៩​ កាល​ពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០។​

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែធ្នូ​នេះថា មនុស្ស​ចំនួន​៤នាក់​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ នៅព្រឹក​នេះ ក្នុង​នោះ​មាន​កុមារា​អាយុ​០៣​ឆ្នាំ​ខាង​លើ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ២៨ វិច្ឆិកា។​

ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺកូវីដ១៩​សរុប​ចំនួន​ ៣៣៥នាក់​ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៣០៤នាក់ និង​អ្នក​កំពុ​ងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​ មាន​ចំនួន​២៦នាក់ និង​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ​ ចំនួន​ ០៥នាក់៕