បន្ទាប់ពីចេញគោលការណ៍ថ្មីបង្ខំអ្នកប្រើប្រាស់ WhatsApp ឱ្យចែក​រំលែក​ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេទៅកាន់ Facebook ធ្វើឱ្យមានរឿងមិនពេញចិត្តពីអតិថិជនជាច្រើន ដោយអ្នកខ្លះងាកទៅប្រើកម្មវិធី Telegram និង Signal ជំនួសវិញ។


ជំនួសឱ្យការតឹងតែងលើអ្នកប្រើប្រាស់បែបនេះ WhatsApp ក៏ចេញមកបញ្ជាក់ជាថ្មីម្ដងទៀត ពីគោលការណ៍ចែករំលែកព័ត៌មានអ្នកប្រើប្រាស់ ដោយមានការផ្លាស់ប្ដូរដូចជា៖


WhatsApp និង Facebook មិនអាចឃើញការសន្ទនាឯកជន ឬឮការទំនាក់ទំនងរបស់អ្នកប្រើប្រាស់ឡើយ

WhatsApp មិនរក្សាទុកសកម្មភាពមុនចូលទៅប្រើប្រាស់ការផ្ញើសារ ឬការទំនាក់ទំនងឡើយ

WhatsApp មិនចែករំលែកបញ្ជីឈ្មោះទំនាក់ទំនង ជាមួយ Facebook ឡើយ

អ្នកអាចកំណត់សារផ្សេងៗឱ្យបាត់ដោយស្វ័យប្រវត្តិបាន

WhatsApp នឹងមិនចែករំលែកទិន្នន័យទីតាំងអ្នកប្រើប្រាស់ទៅកាន់ Facebook ឡើយ

ក្រុមជជែកនឹងនៅរក្សាជាភាពឯកជន

អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញយកទិន្នន័យផ្ទាល់ខ្លួនបាន


គួរបញ្ជាក់ថាការផ្លាស់ប្ដូរទាំងនេះ គឺខុសពីគោលការណ៍ពីមុន ដោយបង្ខំឱ្យទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវផ្ទេរទៅកាន់ Facebook ដោយស្វ័យប្រវត្តិដូចជា សកម្មភាពការចូលទៅប្រើប្រាស់, ឧបករណ៍ និងបណ្ដាញដែលធ្លាប់បានភ្ជាប់, ទិន្នន័យទីតាំង និងការមានទំនាក់ទំនងជាមួយគណនីអាជីវកម្មដទៃទៀត។