ក្រុម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Burnely ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។


​បរាជ័យ​ក្នុង​ដី​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​លោក Klopp ​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​ក្នុង​ដី​៦៨​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ហើយ។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ក៏​បាន​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​លើ​លទ្ធផល​នេះ​ដែរ ​ដោយ​លោក​បាន​និយាយ​ថា​ក្រុម Liverpool ​រៀប​ក្បួន​មិន​ត្រូវ ​ទើប​បណ្ដាល​ឱ្យ​លទ្ធផល​បាត់​បង់​៣​ពិន្ទុ។


លោក Klopp ​បាន​និយាយ​ថា​៖ “យើង​បាន​ចាញ់​ប្រកួត​មួយ​ដែល​មិន​អាច​នឹង​ចាញ់​ទាល់​តែ​សោះ។ ​នេះ​ជា​កំហុស​របស់​ខ្ញុំ ព្រោះ​ការងារ​របស់​ខ្ញុំ​គឺ​ជា​អ្នក​សម្រេច​ឱ្យ​កីឡាករ​លេង​របៀប​មិច ​និង​ជា​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​ផ្លាស់ប្ដូរ​កីឡាករ​ផង​ដែរ។ ​យើង​បាន​គ្រប់គ្រង​បាល់ យើង​បង្កើត​ឱកាស ប៉ុន្តែ​ចុង​ក្រោយយើង​បែរ​ជា​បរាជ័យ​ទៅ​វិញ”៕