បណ្តាញ Wifi (Hotspots) គឺជាការតភ្ជាប់ឧបករណ៍បច្ចេកវិទ្យាដោយបណ្តាញឥតខ្សែ (Wireless) និង​អាចដំណើរការបណ្តាញអ៊ីនធឺណេត។ យោងអត្ថបទចុះផ្សាយរបស់ Wiman បង្ហាញថា បណ្តាញ​តភ្ជាប់ Mobile Free Wi-Fi ក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណ ១៨ ៧៣១ (ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​មានប្រមាណ ១២ ៣៩៥) និងមួយចំនួនផ្សេងទៀតជាបណ្តាញ Wi-Fi ឯកជន។


ក្រុមការងារបច្ចេកទេស​នៃ​នាយក​ដ្ឋានព័ត៌មានវិទ្យាថ្មីៗនេះ​ ក៏​បាន​ធ្វើការចែករំលែកដល់បងប្អូនប្រជាពលរដ្ឋដើម្បី​ធ្វើការ​ស្វែង​យល់​និង​ការពារ​ការ​លួច​យក​ព័ត៌មាន​ដោយយថាហេតុពីសំណាក់ជនអនាមិកបច្ចេកវិទ្យា (hacker) ។

ការប្រើប្រាស់ Wi-Fi សាធារណ:ជួយកាត់បន្ថយចំណាយកញ្ចប់អ៊ីនធឺណេត ប៉ុន្តែ​មាន​ហានិភ័យមួយចំនួនដូចជា៖ មាន​ការលួចស្កាត់យកទិន្នន័យចរាចរណ៍ (Network Traffic)ុំ ការជ្រៀតចូលម៉ាស៊ីនកុំព្យូទ័រ (Computer Hacking) និង​ការលួចយកលេខសម្ងាត់គណនី និងជ្រៀតចូលប្រព័ន្ធ (Systems Compromise) ។


ដូច្នេះ​សូមអនុវត្តវិធីសាស្ត្រមួយចំនួនខាង​ក្រោម​ ដើម្បីការពារខ្លួននៅពេលប្រើប្រាស់ Wifi សាធារណ:ដូច​ជា៖ ធ្វើការជ្រើសរើស Wifi Hotspot ដែលមានប្រភពច្បាស់លាស់, បើកដំណើរការប្រព័ន្ធ Host-based Firewall ក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទ, ប្រើប្រាស់បណ្តាញតភ្ជាប់ VPN ដែលមានប្រភពច្បាស់លាស់ និងទទួលស្គាល់ជាទូទៅ, ត្រូវប្រើប្រាស់គេហទំព័រ HTTPS ពេលបញ្ចូលព័ត៌មានសម្ងាត់ផ្សេងៗ, តម្លើង និងបើកដំណើរការកម្មវិធីកម្ចាត់មេរោគជាដើម។


អត្ថបទ៖ រក្សា | ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ