ចាប់ពីពេលនេះទៅ អ្នកជំងឺកូវីដ ជាសះស្បើយហើយ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត
រាល់អ្នកជំងឺកូវីដ១៩ ដែលអនុញ្ញាតិឲ្យចេញផ្ទះត្រូវបន្តអនុវត្តការធ្វើធ្វើចត្តាឡីស័កបន្ត ១៤ថ្ងៃ នៅបន្ទប់ដាច់ដោយឡែក និងរងចាំទទួលព័ត៌មានលទ្ធផលមន្ទីរពិសោធន៍បន្ថែម ទៀតពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសបន្ទាន់ ចំពោះបុគ្គលដែលបានអនុញ្ញាតចេញពីមន្ទីពេទ្យ ត្រូវបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះផ្តាល់ខ្លួន ឬទីតាំងឯកជន ដែលមានបន្ទប់ដាច់ដោយឡែក មានខ្យល់ចេញចូលល្អ ឲ្យបាន១៤ថ្ងៃទៀត យ៉ាងម៉ត់ចត់ និងត្រឹមត្រូវ។ មួយវិញទៀត ត្រូវត្រឡប់មកមន្ទីពេទ្យដើម្បីយកវត្ថុវិភាគឡើងវិញនៅថ្ងៃទី ១៣។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមទាក់ទៅលេខ ១១៥ ៕