​សម្ដេច​តេជោ ហ៊ុន សែន ​បាន​ផ្ញើរសារ​ពិសេស​នៅ​ព្រឹក​នេះ ​ដល់​ជន​រួម​ជាតិ ​ដោយ​ស្នើ​ឱ្យ​ម្ចាស់​ផ្ទះ​ជូល ​អគ្គិសនី​កម្ពុជា ​និង​រដ្ឋាករ​ទឹក​កម្ពុជា ​ឱ្យ​ផ្អាក​យក​ថ្លៃ​ជួល​ពី​កម្មករ កម្មការិនី ​នៅ​តំបន់​បិទ​ខ្ទប់​អំឡុង​ពេល​លំបាក​នេះ។

​កម្ពុជា​ត្បិត​តែ​បាន​ប្រកាស​បើក​រាជ​ធានី​ឡើង​វិញ​ហើយ​មែន ប៉ុន្តែ​ក៏​នៅ​មាន​កន្លែង​ខ្លះ​ចាត់​ទុក​ជា​តំបន់​ក្រហម ​មិន​ទាន់​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី​ផ្ទះ​បាន​នៅ​ឡើយ​ទេ។ ​ដោយសារ​តែ​ការ​មិន​អាច​ទៅ​បាន​នេះ​ហើយ ​ពេល​នេះ​សម្ដេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​ក៏​បាន​ស្នើ​សុំ​ជា​ពិសេស​មួយ​ដល់​ខាងម្ចាស់​ផ្ទះ​ជូល ​អគ្គិសនី​កម្ពុជា ​និង​រដ្ឋាករ​ទឹក​កម្ពុជា ​ឱ្យ​ផ្អាក​យក​ថ្លៃ​ជួល​ពី​កម្មករ កម្មការិនី ​នៅ​តំបន់​បិទ​ខ្ទប់សិន។​