ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហាក់ឡើងចុះក្នុងរវាងប៉ុន្មានថ្ងៃនេះ។ យោងតាមការបង្ហាញលទ្ធផលចំនួនអ្នកឆ្លងកូវីដ១៩ទូទាំងប្រទេស នាព្រឹកថ្ងៃទី ១១​ឧសភា ឆ្នាំ២០២១ សរុបមានចំនួន ៤៨០ នាក់ ខណៈអ្នកជាសះស្បើយនៅត្រឹមចំនួន ៣៥០នាក់។ នេះបើតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល ។

នេះជាតួលេខដែលបង្ហាញបានថា ចំនួនអ្នកឆ្លងនៅតែបន្តមាននៅក្នុងប្រទេស រីឯតួលេខដូចជាមិនថមថយក្នុងចំនួនច្រើន ដែលតម្រូវឲ្យប្រជាពលរដ្ឋទាំងក្នុងរាជធានី ក៏ដូចជាតាមបណ្តាខេត្ត អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ។ យ៉ាងណា សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម សូមបន្តការអត់ធ្មត់ រក្សានូវលំនឹងសុវត្ថិភាព នៅផ្ទះ កុំចេញក្រៅ ឬលួចចេញទៅតាមបណ្តាខេត្ត ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាល និងការចម្លងដែលមានទំហំធំ ហើយពិបាកគ្រប់គ្រង ៕