ចំនួនអ្នកជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញធ្លាក់ចុះយ៉ាងគំហុគ គិតត្រឹមម៉ោង ៩:០០នាទីយប់ ថ្ងៃទី ១២ ឧសភា ឆ្នាំ២០២១។ នេះបើតាមការបញ្ចាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

គិតត្រឹមយប់ ថ្ងៃទី ១២ ឧសភា ២០២១នេះ ការរកឃើញអ្នកជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ មានការធ្លាក់ចុះយ៉ាងគំហុគ​ ដែលជាតួលេខគឹមានត្រឹមចំនួន ១៦៨ នាក់ តែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក គឺថា តួលេខអ្នកឆ្លងនៅភ្នំពេញ មានការចុះពីជាង ៥០០នាក់ មកនៅជាង ២០០នាក់ ក្នុងរយៈពេល ៤ថ្ងៃ ជាប់ៗគ្នា។

នេះជាសញ្ញាណមួយដ៏ល្អ ដើម្បីឈានទៅកាន់ការបញ្ចប់នូវការឆ្លងបន្ត និងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងរាជធានីក្រុង ជាពិសេសគឺការបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាពិសេសគឺការលេងឲ្យមាននូវតំបន់ហានិភ័យទាំង ៣ គឺតំបន់ក្រហម, តំបន់លឿងទុំ, តំបន់លឿង ដែលអាចឲ្យពលរដ្ឋអាចប្រកបរបររកស៊ី ធ្វើការ និងចរាចរធ្វើដំណើរបានឡើងវិញ ៕