នាថ្ងៃទី ១២ ឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានវីរុសកូវីដទាំង ២៧៩ នាក់ ដែលបានរកឃើញ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ ។ យោងតាមបញ្ជីឈ្មោះដែលបានបង្ហាញ មានភូមិចំនួន ០៥ ផ្ទុះមានករណីឆ្លងតគ្នាជាសហគមន៍ និងរកឃើញឆ្លងច្រើនជាងគេ។

ក្នុងនោះមានភូមិ ៖

១. ភូមិទួលពង្រ នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

២. ភូមិស្ពានខ្ពស់ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ

៣. ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ

៤. ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

៥. ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ