ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញពីទិន្នន័យករណីវិជ្ជមានកូវីដ១៩ ថ្មីមានចំនួន ៣៤៥ នាក់ ដែលអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៣៤៤នាក់ អ្នកដំណើរពីបរទេស០១នាក់ ។

ក្នុងនោះដែរក៏មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ១,៣៣៧ នាក់ ដែលជាតួលេខច្រើនបំផុត និងរីករាយបំផុតមួយសម្រាប់កម្ពុជាយើងផងដែរដែលមានអ្នកជាសះស្បើយច្រើនដូចនេះ ។

គួររំលឹកថាគិតត្រឹមព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២២,៨៨៩ នាក់ខណអ្នកជាសះស្បើយកើនឡើងចំនួន ១៤,៣៤៣ នាក់ និងចំនួនអ្នកស្លាប់ ១៥៦នាក់៕