ព្រះសង្គ និង សិស្ស-​និស្សិតមួយចំនួន ដែលគង់-​ស្នាក់នៅក្នុងកុដិមួយ ក្នុងវត្តសារាវ័នតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នេះជាករណីដំបូងហើយ ដែលរកឃើញព្រះសង្ឃ និងនិស្សិតជាច្រើននាក់ផ្ទុះឆ្លងបន្តគ្នាក្នុងវត្តអារាមបែបនេះ ។ ដោយក្នុងនោះមិនបានបញ្ជាក់ពីប្រភពនៃការចម្លងនោះទេ ។

តាមការបញ្ជាក់ពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឱ្យដឹងថា កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១ នេះ បច្ចុប្បន្នព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួនធ្វើតេស្តរកឃើញមាន វិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត/នាំយកទៅព្យាបាលហើយ ។

ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនេះ ៕