គ្រូ​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Luis Enrique ទើប​តែ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ដើម្បី​ត្រៀម​ប្រកួត Euro ២០២០ ប៉ុន្តែ​ក្នុង​នោះ​គ្មាន​ឈ្មោះ Sergio Ramos និង​កីឡាករ​របស់ Real Madrid ម្នាក់​ឡើយ។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ ដែល​ក្នុង​ជម្រើសជាតិ​អេស្ប៉ាញ​មិន​មាន​ឈ្មោះ​កីឡាករ​របស់ Real ទៅ​លេង​នៅ​ពាន Euro។ Ramos, Nancho Fernandez និង Marco Asensio សុទ្ធ​តែ​ខកខាន​មិន​បាន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៤​នាក់​​ដែល​ចុច​ដោយ​លោក Enrique ត្បិត​គេ​អាច​បញ្ចូល​ដល់​ទៅ​២៦​នាក់​ក៏ដោយ។

រឿង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​មន្ទិល​ជា​ខ្លាំង​ ជា​ពិសេស​អ្នក​គាំទ្រ​របស់ Madrid។ ចំពោះ​រឿង​នេះ​លោក Enrique បាន​ពន្យល់​ថា៖ “ខ្ញុំ​ដឹង​ខ្ញុំ​នៅ​ទី​ណា ហើយ​ខ្ញុំ​​ទទួល​ស្គាល់​ថា​វា​ជា​រឿង​ធម្មតា​។ ខ្ញុំ​សង្ឃឹម​ថា​ វា​នឹង​ប៉ះពាល់​ដល់​ក្រុម​ទៅ​ចុះ។ ការ​ដក​ Ramos ដោយ​សារ​​បញ្ហា​សុខភាព គេ​មិន​សូវ​បាន​លេង​នៅ​ឆ្នាំ​២០២១​នេះ​ទេ”។

Enrique បន្ថែម​ទៀត​ថា៖ “ចំពោះ​រឿង Nancho ពិត​ជា​ពិបាក​ទទួល​យក​សម្រាប់​អ្នក​គាំទ្រ Real Madrid ដោយ​សារ​តែ​គេ​លេង​ល្អ​នៅ​រដូវ​កាល​នេះ។ ប៉ុន្តែ​ខ្ញុំ​ចង់​​នាំ​យក​កីឡាករ​២៤​នាក់ ​ហើយ​ក្នុង​នោះខ្សែការពារ​៣​ឬ​៤​នាក់ដែល​ស័ក្តសម​ទទួល​បាន​ការ​កោះហៅ​នេះ។ ប្រសិន​បើ Dani Carvajal និង Ramos មិន​របួស នោះ​ពួក​គេ​នឹង​ជាប់​ជម្រើស​ជាតិហើយ។ ពួក​គេ​មិន​ត្រូវ​បាន​ហៅ​ដោយ​សារ​បញ្ហា​របួស​នេះឯង"៕ ​