ទិន្នន័យ នៃអ្នកវិជ្ជមានវីរុសកូវីដ ១៩ នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២១ នេះ មានចំនួន ៥៩៩ នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា នាថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២១ នេះ ។

តាមសេចក្ដីប្រកាសដដែលក៏បានឱ្យដឹងដែរថា តួលេខនៃអ្នកជាសះស្បើយមានចំនួន ៥០២ នាក់​បន្ថែមទៀតផងដែរ។

គួរបញ្ជាក់ឲ្យដឹងថា វត្តមានជំងឺកូវីដ១៩ កំពុងតែចរាចរក្នុងប្រទេស និងបន្តកើនឡើងយ៉ាងច្រើន ក្នុងប៉ុន្មានថ្ងៃនេះ។ ការរកឃើញមានការផ្ទុះឆ្លងនៅតាមតំបន់ជាច្រើន ទាំងក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេសតំបន់រោងចក្រ ដែលមានកម្មករច្រើននាក់បានឆ្លង។ ដោយគិតត្រឹម ថ្ងៃទី ២៦ ឧសភា អ្នកឆ្លងក្នុងក្រុងភ្នំពេញមានការកើនឡើងដល់ទៅ ២៩៩ នាក់ និងឆ្លងរាលដាលដល់កម្មករ ដល់ទៅ ២៥ រោងចក្រ ៕