អ្នក​គាំទ្រ​របស់​ក្លឹប Manchester City និង Chelsea បាន​ទាក់ទង​នឹង​ការ​ប្រើ​អំពើ​ហិង្សា​​ក្នុង​ទីក្រុង Porto មុន​ប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ Champions League មក​ដល់។

វីដេអូ​បាន​បង្ហាញ​​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​នៅ​ផ្លូវ​តំបន់​ទន្លេ Douro ដោយ​អ្នក​គាំទ្រ​​​តទល់​ជាមួយ​ប៉ូលិស បន្ទាប់​ពី​បារ​ផឹក​ស៊ី​ត្រូវ​បញ្ជា​បិទ​ត្រឹម​ម៉ោង​១០:៣០​នាទី​យប់។ ទូរទស្សន៍​ក្នុង​​ប្រទេស​ព័រទុយហ្គាល់​បាន​បង្ហាញ​​រូបភាព​​នៃ​ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​របស់​អ្នក​គាំទ្រ City និង Chelsea ដែល​មក​ទីក្រុង Porto ចាំ​មើល​ការ​ប្រកួត​ធំ។

វីដេអូ​មួយ​បង្ហាញ​ពី​មនុស្ស​បាន​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ និង​ស្រែក​​រំខាន​នៅ​ពេល​រាត្រី។ តាម​ការ​ឲ្យ​ដឹង អ្នក​គាំទ្រ City និង Chelsea បាន​ប៉ះ​គ្នា​ជាមួយ​ប៉ូលិស​ក្នុង​ទីក្រុង Porto ជា​ហេតុ​​ធ្វើ​ឲ្យ​មាន​ការ​កម្លាំង​ការពារ​កាន់​តែ​ច្រើន​មុន​ផ្ដាច់ព្រ័ត្រ UCL មក​ដល់។

Manchester City និង​ត្រូវ​តទល់​​ជាមួយ Chelsea នៅ​រាត្រី​ស្អែក​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ​​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League រដូវ​កាល​២០២០-២១៕