ចំនួនតួលេខអ្នកឆ្លងក្នុង ខែ ឧសភា មានការកើនឡើងច្រើន បើធៀបទៅនឹងខែ មេសា ជាពិសេសតួលេខឆ្លងក្នុង ក្រុងភ្នំពេញ ដែលក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ រកឃើញមានខណ្ឌ ចំនួន ៥ ដែលមានអ្នកឆ្លងច្រើនជាងគេ។ នេះបើតាមប្រភពព័ត៌មានដែលទទួលបានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២១។

ថ្វីដ្បិតសាលារាជធានីភ្នំពេញ មិនបង្ហាញតួលេខថ្មី នារយៈពេលចុងក្រោយនេះ ប៉ុន្តែបើតាមប្រភពព័ត៌មានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ដែរថា ខណ្ឌចំនួន ៥ ដែលមានអ្នកឆ្លងកើនឡើងក្នុងរយៈពេល ១ សប្តាហ៍ចុងក្រោយនេះ មាន ៖

១. ខណ្ឌ ពោធិ៍សែនជ័យ

២. ខណ្ឌ មានជ័យ

៣. ខណ្ឌ សែនសុខ

៤. ខណ្ឌ ឫស្សីកែវ

៥. ខណ្ឌ កំបូល