យោងតាមរបាយការណ៍តួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា នា៤ខែដំបូងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនមានចំនួនជាង៣ពាន់លានដុល្លារអាមេរិក កើនឡើងជិត២០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនជាង៤២៣លានដុល្លារអាមេរិក កើនឡើង៤២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។