នាថ្ងៃទី ០២ មិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងសរុបនៅទូទាំងកម្ពុជា ចំនួន ៧៥០ នាក់ ជាទិន្នន័យថ្ងៃទី ០១ មិថុនា ឆ្នាំ ២០២១។ យ៉ាងណាមិញ ក្នុងថ្ងៃទី ០២ មិថុនា នេះដែរ ក៏បានរកឃើញខេត្តចំនួន ៨ ដែលមានការផ្ទុះឆ្លងជាបន្តរាល់ថ្ងៃ សរុបជាង ២០០ នាក់។ ខេត្តទាំងនោះ មានដូចជា ៖

១. ខេត្តកំពត រកឃើញអ្នកឆ្លង ៦០ នាក់

២. ខេត្តតាកែវ រកឃើញអ្នកឆ្លង ៤៧ នាក់

៣. ខេត្តប៉ៃលិន រកឃើញអ្នកឆ្លង ៤២ នាក់

៤. ខេត្តកំពង់ចាម រកឃើញអ្នកឆ្លង ៣៣ នាក់

៥.ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លង ២៥ នាក់

៦. ខេត្តព្រៃវែង រកឃើញអ្នកឆ្លង ១៦ នាក់

៧. ខេត្តកែប រកឃើញអ្នកឆ្លង ០៧ នាក់

៨. ខេត្តក្រចេះ រកឃើញអ្នកឆ្លង ០៥ នាក់